អត្ថប្រយោជន៍​ខាត់ណា​ខៀវ​

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បន្លែ​ស្ពៃ​ខាត់ណា​ខៀវ​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន ដោយ​គ្រាន់តែ​យក​វា​ទៅ​ជូត​លើ​ស្បែក​ដោយ​ផ្ទាល់​ប៉ុណ្ណោះ ។

ក្រុម​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Arizona និង John Hopkins University សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា បន្លែ​ពណ៌​បៃតង​ដូច​ជា ស្ពៃ​ខាត់ណា​ខៀវ​មាន​ផ្ទុក​សមាសធាតុ​ឈ្មោះ sulforaphane​ដែល​មាន​កម្លាំង​ទប់ស្កាត់​មហារីក​ស្បែក ។ សមាសធាតុ​នេះ​មិន​ត្រឹមតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទប់ស្កាត់​ប្រតិកម្ម​គីមី​បង្ក​ឱ្យទៅ​ជា​មហារីក តួយ៉ាង​ដូច​ជា AP-1 ប្រូ​តេ​អីុ​ន​នោះ​ទេ ប៉ុន្តែ វា​ក៏​បង្កើត​ឱ្យ​មាន​បណ្តា​ហ្សែ​ន​ការពារ​ជាលិកា​សុខភាព​(Chemoprotective Gens)​ផង​ដែរ ។ ហ្សែ​ន​ទាំងនេះ​បាន​ជួយ​ការពារ​ជាលិកា​សុខភាព​ពី​ការ​បំផ្លាញ​ដោយ​សារធាតុពុល​របស់​ឱសថ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​មហារីក ។

វេជ្ជបណ្ឌិត Sally Dickinson​ជំនួយការ​ក្រុម​ស្រាវជ្រាវ​បាន​ថ្លែង​ថា​៖«​យើង​កំពុង​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ណា​ដែល​ល្អ​ប្រសើរ​ដើម្បី​បង្ការ​ជំងឺមហារីក​ស្បែក ពោល​គឺ​វិធីសាស្ត្រ​ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​បាន »​។

លោក​បាន​បន្ត​ថា ៖«​សមាសធាតុ Sulforaphane អាច​ជា​ជើងឯក​ដ៏​ឆ្នើម​ក្នុង​ការ​ទប់ស្កាត់​មហារីក​ស្បែក​ដែល​បណ្តាល​មក​ពី​កាំរស្មី​អ៊ុ​ល​ត្រា​ស្វាយ »​។
ចំណែកឯ​លទ្ធផល​ថ្មី​បំផុត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ម្ហូបអាហារ (IFR)​ចក្រភព​អង់គ្លេស​ក៏​បាន​បន្ថែម​នូវ​ទម្ងន់​ពី​ប្រសិទ្ធភាព​របស់​ស្ពៃ​ខាត់ណា​ខៀវ​ផង​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា សមាសធាតុ​ឈ្មោះ Sulforaphane​មាន​សមត្ថភាព​ជួយ​បង្កើត​អាវុធ​ប្រឆាំង​មហារីក​សម្រាប់​រាង​កាយ​បាន ។ តាម​ការ​ពិសោធ Sulforaphane​ត្រូវ​បាន​ផលិត​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​គេ​ទទួលទាន​ខាត់ណា​ខៀវ​ដែល​មាន​ផ្ទុក​សមាសធាតុ​Glucoraphanin កាន់តែ​ច្រើន ។

វេជ្ជបណ្ឌិត Maria Traka​បាន​ថ្លែង​ថា​៖«​សមាសធាតុ​ឈ្មោះ Sulforaphane ពិតជា​សំខាន់​ខ្លាំង​ណាស់ ។ បើ​ផ្អែក​លើ​ភស្តុ​តាង​នៅ​ក្នុង​ការ​ពិសោធ​បាន​បង្ហាញ​ថា វា​អាច​ជួយ​រក្សា​នូវ​តុល្យភាព​នៃ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​របស់​រាង​កាយ​ទប់ទល់​ទៅ​នឹង​ឥទ្ធិពល​នៃ​របប​អាហារ បរិស្ថាន​ក៏​ដូច​ជាស​មា​ធាតុ​ដែល​នាំ​ឱ្យ​កើត​មហារីក​ផ្សេង​ៗ​ទៀត ។ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ដូច​ការ​រ៉ាយរ៉ាប់​ខាង​ដើម អស់លោក​អ្នក​គួរតែ​ទទួលទាន​៣​ឬ​៤​ចំណែក​នៃ​ផ្កា​ស្ពៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។ មនុស្ស​មួយ​ចំនួន​អាច​នឹង​ជួប​ការ​លំបាក ប៉ុន្តែ​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​យ៉ាង​ធំ​របស់​វា គ្រួសារ​នី​មួ​ៗ​គួរតែ​ទទួលទាន​វា​ឱ្យ​បាន​៣-៤​ដង​ក្នុង​មួយស​ប្តា​ហ៍​» ៕​ ប្រភព​បក​ពី កោះសន្តិភាព

Advertisements

ភ្នំ​ឧត្ដុង្គ

មាន​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​ក្រុងភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​។ នៅលើ​កំពូលភ្នំ​មាន​ចេតិយ​បង្ហាញខ្លួន​យ៉ាងខ្ពស់​ពី​ទី​រាប​ដូច​ប្រសាទ​ក្នុង​រឿងព្រេង​។ ភ្នំ​ឧត្ដុង្គ​នេះ ជា​រាជធានី​បុរាណ រង​ការទម្លាក់​គ្រាប់បែក និង​ប្រមាថ​ពី​ទ័ព​អាមេរិក និង​ខ្មែរក្រហម ប៉ុន្ដែ​នៅតែ​មាន​ភាពស្រស់ស្អាត​ដ៏​អាថ៌កំបាំង​ដែល​គ្មាន​សង្គ្រាម​ណា​អាច​លួច​បំផ្លាញ​បាន​ឡើយ​។​ ​ជា​រាជធានី​បុរាណ ទីនេះ​មាន​ឈ្មោះ​ថា ឧត្ដុង្គ​មានជ័យ ដែល​ពាក្យ​ឧត្ដុង្គ​មានន័យថា ថ្លៃថ្នូរ ឬ​ល្អឥតខ្ចោះ និង ពាក្យ​មាន​ជ័យ​មានន័យ​ថា ជ័យជម្នះ​។ ចាប់ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ​១៨៦៦ ទី​នេះ​ជា​ព្រះរាជវាំង​របស់​ព្រះមហាក្សត្រ​ច្រើន​ជំនាន់ ហើយ​ជា​រាជធានី​ដែល​បាន​ប្ដូរ​មក​ពី​អតីត​រាជធានី​លង្វែក​ដោយសារ​ការឈ្លានពាន​ពី​ថៃ​។ ភ្នំ​មាន​ចាប់ពី​ភាគ​អាគ្នេយ៍​ទៅ ឦសាន ដែល​មាន​រាង​ទាប​នៅ​ចំ​កណ្ដាល​។ ជនជាតិ​ខ្មែរ​និយាយ​ថា​ភ្នំ​មាន​រាង​ដូច​នាគ ជា​ពស់​ក្បាល​ច្រើន​មាន​មន្ដអាគម​ដែល​ថែរក្សា​ព្រះពុទ្ធ​។ តាម​ផ្លូវជាតិ​លេខ​៥ សញ្ញា​បង្ហាញ​ផ្លូវ​ទៅ​ភូមិ​ជាង​ប្រាក់ ជា​កេរ្ដិ៍ដំណែល​អតីតកាល នៅពេល​ព្រះមហាក្សត្រ​និង​អភិជន​បាន​ធ្លាប់​ទៅ​ទន្លេសាប​ដើម្បី​មុជទឹក ហើយ​ប្រជាជន​អាច​នឹង​ជូន និង​ថ្វាយ​ពួកគេ​ជា​អំណោយ​ប្រណីត​ដែល​ច្នៃ​ពី​លោហៈ​មានតម្លៃ​។ បត់​ឆ្វេង​តាម​ផ្ទាំង​ដ៏​ធំ​មួយ នៅ​ជិត​ជើងភ្នំ​បំផុត​គឺជា​ខ្ចុ​សស​ម្រាប់​ពិសា​អាហារ​ពិ​កនិក​ជាច្រើន​។ នៅ​ចុង​សប្ដាហ៍ ប្រជាជន​ជាច្រើន​នៅ​ក្រុងភ្នំពេញ​មក​ពិសា​មាន់​អាំង ត្រី ផ្លែ​ត្នោត​ក្នុងព្រៃ​ក្រាស់​ដ៏​ត្រជាក់​។ នៅ​ជើងភ្នំ​ជិត​ផ្លូវ មាន​កន្លែង​អនុស្សាវរីយ៍​មួយ​ដែល​មាន​ឆ្អឹង​មនុស្ស​រាប់រយ​នាក់​ដែល​បានគាស់​ចេញពី​ទី​វាលពិឃាត​ខ្មែរក្រហម​នៅទីនេះ ដែល​ត្រូវបាន​កសាង​ជា​មរតក​នៃ​អតីតកាល​ដ៏​បង្ហូរ​ឈាម​របស់​តំបន់​។ ជណ្ដើរ​ឡើង​ទៅ​កាន់​រូប​ព្រះពុទ្ធ​ដ៏​ធំ​ដែល​បាន​បាក់បែក មានតែ​ព្រះបាទ​ប៉ុណ្ណោះ​ដែល​មិន​ខូចខាត​។ នៅក្នុង​នោះ​សសរស្ដម្ភ​ដ៏​ធំ​ឈរ​ត្រង់​ខ្ពស់​ទៅ​លើ​មេឃ នៅ​ចន្លោះ​ព្រះ​ពុទ្ធរូប​ដែល​ទទួលរង​គ្រាប់កាំភ្លើង មានតែ​ព្រះ​ហ​ស្ថ និង​ស្មា​ស្ដាំ​ប៉ុណ្ណោះ​ដែល​មិន​បាន​ខូចខាត​ពី​ការទម្លាក់​គ្រាប់បែក និង​គ្រាប់កាំភ្លើង​ដែល​បាន​ធ្វើអោយ​ញ័រ​រញ្ជួយ​ឧត្តុង្គ​ចាប់ពី​ឆ្នាំ​១៩៧០​មក​។ ខ្មែរក្រហម​បាន​បញ្ចប់​កិច្ចការ​ក្នុង​ឆ្នាំ​១៩៧៧ ជា​ការដាក់​គ្រឿងផ្ទុះ​ក្នុង​ប្រាសាទ​។ នេះ​ជា​ប្រាសាទ​អដ្ឋរស្ស (​ប្រសាទ​ប្រាំបី​ជ្រុង​) និង​តាម​រឿងព្រេង​គឺថា​ព្រះពុទ្ធ​នៅទីនេះ ហែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ខាងជើង​ជំនួស​ទិស​ជា​ទំនៀមទម្លាប់​ខាងកើត ដែល​ជា​ភស្ដុតាង​នៃ​កម្លាំង និង​អំណាច​នៃ​អាណាចក្រ​ខ្មែរ​បុរាណ​។​

​នៅ​ក្នុង​សតវត្សរ៍​ទី​១៨ ប្រជាន​ជន​ក្នុង​តំបន់​និយាយថា ស្ដេច​ចិន​បាន​បញ្ជូន​ជនជាតិ​របស់​ខ្លួន​ពាសពេញ​ទ្វីប​អាស៊ី​ដើម្បី​បង្ហាញ​ពី​ការគំរាមកំហែង​មួយ​។ នៅ​ពេល​ពួកគេ​បាន​មក​ដល់​ឧត្ដុង្គ ពួក​គេ​ឃើញ​ភ្នំ​មាន​រូបរាង​ដូច​ជា​នាគ មាន​គុហា​មួយ​នៅ​លើ​កំពូលភ្នំ និង​ដឹង​អំពី​ទ្រព្យសម្បត្តិ និង​អំណាច​របស់​សង្គម​ខ្មែរ​។ ពួកគេ​បាន​វិល​ត្រលប់​ទៅ​ប្រទេស​វិញ និង​បាន​ប្រាប់​ស្ដេច​របស់គេ​ថា​ខ្មែរ​ពិត​ជា​ជនជាតិ​ដែល​មាន​អនុភាព ហើយ​បើសិនជា​នាគ​ចេញពី​គុហា​ភ្នំ​នេះ ពួកគេ​នឹង​មាន​អំណាច​គ្រប់គ្រង​ពិភពលោក​។​

ភ្នំ​ឧត្ដុង្គ​

​ស្ដេច​ចិន​មិន​ចង់អោយ​កើត​រឿង​ដូច្នេះ​ទេ ហើយក៏​មិន​ចង់​មាន​សង្គ្រាម​ដែរ​។ ជា​ការពិត ស្ដេច​ចិន​សួរ​ស្ដេច​ខ្មែរ​ថា​តើ​ទ្រង់​អាច​កសាង​ប្រាសាទ​មួយ​នៅលើ​គុហា ដែល​មាន​ព្រះ​ពុទ្ធរូប​បែរមុខ​ទៅ​ប្រទេស​ចិន​ដើម្បី​ការពារ​អាណាចក្រ​របស់​ព្រះអង្គ​បាន​ឬទេ​។ ភ្នំ​នេះ​មានឈ្មោះ​អដ្ឋរស្ស (​មានន័យ​ថា​៨​ជ្រុង​) ដោយសារ​មាន​៨​ចំណុច ឬ​៨​ជ្រុង ដែល​បាន​កសាង​ជា​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​។ ប្រសាទ​នេះ​ក៏​មាន​ដំបូល​៨ កម្ពស់​១៨​ហត្ថ​តាម​ការ​វា​ស់​ដោយ​ប្រវែង​ខ្មែរ​ពី​កែង​ដៃដល់​ចុង​ម្រាមដៃ​។ មួយ​ហត្ថ​មាន​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​។ ក្រោយ​ភ្នំ​អដ្ឋរស្ស​គឺជា​ចេតិយ​ឆ្កែ​អា​ម៉ៅ​។ ឆ្កែ​អា​ម៉ៅ ជា​ឆ្កែ​របស់​មេ​សង្ឃ​ព្រះ​សុគន្ធ​មាន​បុណ្យ​។ ឆ្កែ​នេះ​ត្រូវបាន​គេ​និយាយថា​មាន​ភាព​វ័យឆ្លាត​ណាស់​ដែល​ព្រះសង្ឃ​អាចអោយ​វា​ទៅ​ទិញ​អីវ៉ាន់​ដោយ​មាន​បញ្ជី​ចង​នៅជាប់​ក​របស់​វា ហើយ​ឆ្កែ​ដ៏​ស្មោះត្រង់​នេះ​អាច​ដើរ​ពី​តូប​ក្នុង​ផ្សារ​មួយ​ទៅ​តូប​មួយ​ទៀត ប្រមូល​អ្វីដែល​បាន​ទិញ​និង​យក​របស់​នោះ​មក​ផ្ទះ​។ នៅពេល​វា​ងាប់ វា​ត្រូវ​បាន​ចាប់​ជាតិ​ជា​បុត្រា​ស្ដេច​ចិន​។ ក្សត្រា​ក្មេង​ចាប់ផ្ដើម​ឈឺ​ព្រះកេសា​យ៉ាងខ្លាំង ហើយ​ហោរា​ព្រះរាជា​បាន​ពិនិត្យ​បញ្ហា​នេះ​គឺ​ឫស​ឬ​ស្សី​ដែល​ដុះ​កាត់​ក្បាល​ឆ្កែ​អា​ម៉ៅ​ក្នុង​ផ្នូរ នៅ​ភ្នំ​ឧត្ដុង្គ​។ ស្ដេច​ចិន​បាន​បញ្ជូន​ប្រជារាស្ត្រ​មក​ប្រទេស​កម្ពុជា​ដើម្បី​កាត់​ឫស​ដើម​ឫស្សី និង​បាន​កសាង​ប្រាសាទ​ដែល​បាន​ក្លាយ​ជា​ប្រាសាទ​ឆ្កែ​អា​ម៉ៅ​ដើម្បី​ជាការ​ឧទ្ទិស​។ ដោយ​មាន​ដំបូល​ខ្វាត់ខ្វែង​ទៅ​ភាគ​ឦសាន វិហារ​តូច​ចំនួន​បី​មាន វិហារ​ព្រះ​គោ វិហារ​ព្រះ​កែវ និង​វិហា​ព្រះ​នាគ ត្រូវបាន​ជួសជុល​ឡើងវិញ និង​មាន​រូបចម្លាក់​គោ ព្រះពុទ្ធ​ដែល​មាន​ពន្លឺ​មាស​ចែងចាំង និង​គំនូរ​ពិសេសៗ​។ ការឈ្លានពាន​របស់​ថៃ​បាន​នាំយក​ព្រះ​គោ និង​ព្រះ​កែវ​ដើម​ទៅ​នៅ​ពេល​លង្វែក​បាន​បែក​ក្នុង​ឆ្នាំ​១៥៩៤​។ រូបចម្លាក់​ទាំងនេះ​ត្រូវបាន​គេ​និយាយថា​មាន​កាន់​សៀវភៅ​ដែល​ពោរពេញ​ដោយ​ចំណេះដឹង​ក្នុង​ពិភព​នៃ​ក្បាលពោះ ហើយ​តាម​រឿងព្រេង​បាន​តំណាល​ថា​នៅពេល​រូប​ទាំង​​នោះ​​បាន​បាត់​ក្នុង​ស្រុក​ខ្មែរ​នៅពេល​ព្រះរាជាណាចក្រ​កម្ពុជា​ចាញ់​សង្គ្រាម​ប្រទេសជិតខាង​។ ក្បាល​នាគ​ត្រូវ​បាន​ឃើញ​យ៉ាង​ច្បាស់លាស់ ចេតិយ​ធំ​បី​ជា​កន្លែង​សម្រាក​របស់​ព្រះមហាក្សត្រ​។ ចេតិយ​ទីមួយ​ជា​ចេតិយ​មុខ​ព្រហ្ម ដែលមាន​អដ្ឋិធាតុ​សម្ដេច​ព្រះមុនីវង្ស​។ ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១៩៤១​។ ចេតិយ​ទី​ពីរ​ដែល​មាន​បាយ័ន​មុខ​បួន​មើល​ចេញ​ពី​កណ្ដាល​ទៅ​គ្រប់​ទិស គឺ​ត្រៃត្រិង្ស កសាង​ដោយ​ព្រះបាទ​នរោត្តម​សម្រាប់​ព្រះ​បី​តា​ព្រះអង្គ ព្រះបាទ​អង្គឌួង ក្នុង​ឆ្នាំ​១៨៩១​។ ចេតិយ​ចុងក្រោយ​មានឈ្មោះ​ថា​ដំរី​សម្ព័ន្ធ ត្រូវបាន​កសាង​ក្នុង​សតវត្សរ៍​ទី​១៧​សម្រាប់​ព្រះបាទ​សុរិយា​ពណ៌​។ នៅលើ​កំពូលភ្នំ​ចេតិយ​ដ៏​ធំ​មួយ​ត្រូវបាន​បញ្ចប់​ការសាងសង់​រួចហើយ​។ ទីនេះ​ប្រហែល​ជា​កន្លែង​ដែល​សារីរិកធាតុ​ព្រះពុទ្ធ​ត្រូវបាន​រក្សា​ទុក​ក្នុង​វិហារ​មុខ​ស្ថានីយអយស្ម័យយាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​យកមក​ជំនួស​។​
​ឆ្លងស្ពាន​តូច​មួយ មាន​វិហារ​ឥស្លាម​តា​សាន ជាការ​បង្ហាញ​អំពី​ភាព​ឆ្លាត​វៃ​និង​បើក​ព្រះទ័យ​ទូលាយ​របស់​ព្រះបាទ​អង្គឌួង​។ តា​សាន បាន​កើត​នៅក្នុង​ប្រទេស​ចម្ប៉ា ដែល​ជា​អតីត​អាណាចក្រ​អ៊ីស្លាម​ដែល​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌូចិន និង​ខ្មែរ ហើយ​ជា Iman ម្នាក់​នៅ​ភ្នំ​ជំ​រាយ​។ គាត់​និង​ស្ដេច​បាន​ក្លាយ​ជា​មិត្តភក្ដិ​នឹង​គ្នា​អំឡុង​ពេល​ពិភាក្សា​យ៉ាងយូរ​អំពី​
​ធម៌​នៃ​សាសនា​ទាំងពីរ ព្រះអង្គ​ក៏​ប្រទាន​គាត់​នូវ​តំបន់​មួយ​កន្លែង​ដែល​មាន​ក្រឡា​ផ្ទៃ​៥០​ម៉ែត្រការ៉េ​នៅលើ​ភ្នំ​ណា​ក៏បាន​ដែល​គាត់​ជ្រើសរើស​កសាង​វិហា​ឥស្លាម ដែល​គាត់​បាន​ទទួល​យល់ព្រម​។ ប៉ុន្ដែ​ឧត្ដុង្គ​មិន​មាន​ភស្ដុតាង​អំពី​ការ​អធ្យាស្រ័យ​ដ៏​ថ្លៃថ្នូរ​នេះ​ទេ​។ ជណ្ដើរ​មួយទៀត​ដែល​ចុះ​ពី​ភ្នំ នៅ​ជិត​ចេតិយ​អតីតព្រះមហាក្សត្រ​ឆ្លងកាត់​តាម​ផ្ទាំងគំនូរ​ដែល​បង្ហាញ​អំពី​អំពើ​កំណាច​ឃោ​ឃៅរ​បស់​ខ្មែរក្រហម​។ គ្មាន​នរណា​ម្នាក់​នៅ​ទី​នេះ​បំភ្លេច​អតីតកាល​បានឡើយ ហើយ​ស្នាម​គ្រាប់កាំភ្លើង​នៅលើ​ប្រាសាទ​គឺជា​ការបង្ហាញ​ជា​រៀងរាល់​ថ្ងៃ​មួយ​ចំពោះ​អ្វី​ដែល​ទីក្រុង​ប្រវត្តិសាស្ដ្រ​នៃ​មរណៈ​នេះ​បានធ្វើអោយ​គេ​ឈឺចាប់​ក្នុង​អតីតកាល​កន្លងទៅ​ថ្មីៗ​នេះ​។​
​សព្វថ្ងៃនេះ ឧត្ដុង្គ​នៅតែ​ជា​ទីកន្លែង​សក្ការៈបូជា​ដែល​មាន​ការសាងសង់​ចេតិយ​ដ៏​ធំ ហើយ​ថ្មីៗ​នេះ​ត្រូវបាន​កសាង​ដើម្បី​រក្សា​ទុក​និង​អភិរក្ស​សារីរិកធាតុ (​ឆ្អឹង​ព្រះពុទ្ធ​)​។​